លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ និងថ្នាក់ដឹកនាំ បន្តចុះពិនិត្យ ស្ថានភាពទឹកជន់ នៅក្នុងក្រុងសៀមរាប
ដោយខេត្តសៀមរាបបានរងនូវសម្ពាធទាប ដែលធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យតំបន់មួយចំនួនក្នុងខេត្តសៀមរាប បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង សំខាន់ក្នុងតំបន់ក្រុងសៀមរាប ។
ឆ្លងតាមការចុះធ្វើកិច្ចប្រតិបត្តិការ ក្នុងការរំដោះ និង បញ្ចៀសជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ស្ថានភាពនៃជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន បានស្រកជាបន្តបន្ទាប់ ។ ដោយឡែកនៅតំបន់ភូមិវប្បធម៌ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ស្ថានភាពទឹកមិនមានការថយចុះឡើយ ដែលធ្វើឲ្យមានការលិចលើកំណាត់ផ្លូវជាតិលេខ៦ និង ភូមិដ្ឋាន ប្រជាពលរដ្ឋ ហើយចំណោទបញ្ហាសំខាន់នោះ គឺធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ។
ដោយកត្តានេះហើយ នៅរសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានដឹកនាំកម្លាំង នៃមន្ទីរជំនាញមានការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ចុះធ្វើការពិនិត្យ និង ស្តារប្រព័ន្ធលូ ព្រមទាំងបើកមុខទឹកមួយចំនួន ដើមី្បបញ្ចៀស និង រំដោះទឹកឲ្យអស់ពីផ្លូវជាតិ និង ភូមិដ្ឋានប្រជាពលរដ្ឋ ។
ក្នុងកិច្ចចុះធ្វើប្រតិបត្តិការបើកផ្លូវទឹកនោះ កម្លាំងនៃមន្ទីរជំនាញ បានបើកនូវប្រព័ន្ធផ្លូវទឹកមួយចំនួន និង មុខទឹក ចំនួនបីកន្លែងផងដែរ ។ ម៉្យាងទៀតប្រព័ន្ធផ្លូវទឹកមួយចំនួន ត្រូវរងការចាក់ដីលប់ ហើយត្រូវបានកម្លាំងជំនាញយើង បានធ្វើការបើកឲ្យដំណើរការឡើងវិញផងដែរ ។
ក្នុងការពិនិត្យស្ថានភាពផលប៉ះពាល់នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានដាក់នូវវិធានការមួយចំនួន ដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការសិក្សាបន្ថែម នៅក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្នុងការរៀបចំផែនការ និង គម្រោងមួយចំនួន ដើមី្បក្នុងការស្ថាបនាប្រឡាយផ្លូវទឹក នៅពេលរដូវប្រាំងខាងមុខ សម្រាប់រំដោះទឹក នៅរដូវវស្សា កុំឲ្យមានការលិចលង់ក្នុងក្រុងតទៀត ។ ក្នុងនោះឯកឧត្តមបណ្ឌិតបានកំណត់នៅតំបន់មួយចំនួន ដើមី្បស្ថាបនាប្រព័ន្ធប្រឡាយរំដោះជំនន់ទឹកភ្លៀង ដោយមិនអនុញ្ញាតឲ្យម្ចាស់ដីទាំងឡាយ ធ្វើការចាក់ដីទៅតាមតែអំពើចិត្ត គ្មានច្បាប់ទន្លាប់នោះឡើយ និងសូមឲ្យបងប្អូនប្រជាជនចូលរួម ក្នុងការថែរក្សានៅតាមមុខទឹកហូរ ជួយកាយ នូវសម្រាមដែលបានកកស្ទះមុខលូ ដើមី្បឲ្យចរន្តទឹកហូរទៅបានលឿន នៅពេលដែលទឹកជនជោនោះ ។ ឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការអភ័យទោស ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់ក្នុងពេលបើកមុខទឹក ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា សំខាន់ដើមី្បបញ្ចៀសកុំ ឲ្យផ្លូវថ្នល់លិចលង់យូ ដែលធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ ក៏ដូចជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។ ដូច្នេះការបើក ផ្លូវទឹកនាពេល ជាជម្រើសមួយរបស់អាជ្ញាធរ គឺធ្វើយ៉ាងណាឲ្យទឹកជំនន់ទាំងនេះ ឲ្យចេញផុតពីក្រុងសៀមរាបយើង ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅតាមលំនៅដ្ឋានរងគ្រោះជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្នឲ្យបានគ្រប់វិនាទី ចំពោះកូនចៅ ក្រុមគ្រួសារ កុំឲ្យមានកើត

0 comments:
Post a Comment