ខេត្ដសៀមរាប៖ ភ្លៀងធ្លាក់បានចាប់ផ្ដើមតាំងពីថ្ងៃទី១ តុលា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដោយសារខេត្តសៀមរាប បានទទួលរងនូវសំពាធទាបដែលបណ្តាលអោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងគ្រប់ទីកន្លែងជាហេតុបង្ករអោយមានជំនន់ទឹកភ្លៀងជន់លិចតំបន់ជាច្រើនជាពិសេសក្នុងក្រុងសៀមរាប។ដោយសារប្រភពទឹកហូរធ្លា់ក់ពីតំបន់ផ្នែកខាងលើខាងជើងក្រុងជាពិសេសជើងភ្នំគូលែនផងលាយឡំនិងប្រភពទឹកភ្លៀងខ្លាំងរយះពេលជាច្រើនម៉ោងផងបណ្តាលអោយតំបន់មួយចំនួនទទួលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ អាស្រ័យហេតុដូចបានជម្រាបខាងលើសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបដោយអនុគ្រោះ!
0 comments:
Post a Comment