នៅអាស៊ី កម្ពុជាជាប្រទេសដែលមានហ្វូងដំរីធំបំផុត បើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ី ដោយផ្អែកលើអង្គការអភិរក្សអន្តរជាតិ (International Conservation ) បានផ្ដិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ ដែលបានចេញផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន។
តាមប្រភពដដែលបានឱ្យដឹងថា តាមរូបភាពកាំមេរ៉ារបស់អង្គការខាងលើបានបង្ហាញថា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដ៏ធំបំផុតនៅអាស៊ីក្នុងរយៈពេល ១ទសវត្សរ៍នេះ។
កម្ពុជាមានហ្វូងដំរីច្រើនជាងគេ នៅអាស៊ីនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ២០១៧ ក្នុងខួបលើកទី៦ នៃទិវាដំរីពិភពលោក។ ក្នុងនោះទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្ដល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់៕
ទស្សនាវីដេអូថតដោយអង្គការ International Conservation៖
ចុចអាន៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
0 comments:
Post a Comment