ផ្លូវ ១ខ្សែមានប្រវែង ១១គីឡូម៉ែត្រត្រូវបានជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកអង្គរជុំ
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក លុក ផុស អភិបាល នៃគណៈអភិបាលស្រុកអង្គរជុំបានដឹកនាំក្រុមការងារចូលរួមបើកការដ្ឋាន ជួសជុលផ្លូវគ្រួសក្រហម១ខ្សែ ដែលមានប្រវែង ១១គីឡូម៉ែត្រ។
ផ្លូវនេះត្រូវឆ្លងកាត់ឃុំចំនួនបី រួមមានឃុំតាសោម ឃុំនគរភាស និងឃុំគោកដូង ដែលកន្លងមកប្រជាពលរដ្ឋទាំងបីឃុំពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលទៅរកទីផ្សារ។
ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជុំលោក អភិបាលស្រុកបានធ្វើការជួសជុលជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងបីងាយស្រួលធ្វើដំណើរ។
#រដ្ឋបាលខេត្តសៀមរាប #រដ្ឋបាលស្រុកអង្គរជុំ
#រដ្ឋបាលខេត្តសៀមរាប #រដ្ឋបាលស្រុកអង្គរជុំ
0 comments:
Post a Comment