មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, July 25, 2017

រដ្ឋមន្ត្រីក្រសួង​សាធារណការព្រមានដកតំណែងមន្ត្រីនិងប្រធានជញ្ជីងថ្លឹងរថយន្តមិន…

ពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ព្រមានដកដំណែងនិង ចាត់វិធានការចំពោះកន្លែងថ្លឹងរថយន្ត និងមន្ត្រីទាំងឡាយណា ដែលមិនបានគោរពនិងអនុវត្ត  តាមច្បាប់កំណត់ គឺ រថយន្តដឹកទំនិញធុនធំមួយចំនួនចូលក្នុងជញ្ជីងហើយ តែមន្រ្តីថ្នាក់ក្រោមមិនថ្លឹងតាមច្បាប់កំណត់។
ការព្រមាន ចាត់វិធានការ ចំពោះកន្លែងថ្លឹងរថយន្ត និងមន្ត្រីទាំងឡាយណា ដែលមិនបានគោរពនិងអនុវត្ត បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៥ កក្កដា ២០១៧នៅ ក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅសាខាបឹងស្នោរ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពី បញ្ចប់ ពិធី សម្ពោធ នោះថា លោកទទួលស្គាល់ ពិតជាមានមែន រថយន្តដឹកទំនិញធុនធំមួយចំនួនចូលក្នុងជញ្ជីងហើយ តែមន្រ្តីថ្នាក់ក្រោមមិនថ្លឹងតាមច្បាប់កំណត់។ទោះបីជាយ៉ាងណាលោក មិនបានប្រាប់ពីទីតាំង ថ្លឹងរថយន្ត មួយណាទេ ។ ដោយលោក ព្រមា ន និង ចាត់វិធានការចំពោះកន្លែងថ្លឹងរថយន្ត និងមន្ត្រីទាំងឡាយណា ដែលមិនបានគោរពទៅតាមច្បាប់កំណត់ ប្រសិនបើ រកឃើញ ពួកគាត់ប្រឈមដកចេញពីតំណែង និងពិន័យនីតិវិធីរដ្ឋបាល។
លោក ស៊ុន ចាន់ថុល ថ្លែង ថា «ស្ថានីយ៍ទាំងអស់មានកាមេរ៉ា ចឹងសូមប្រាប់ទៅមន្ត្រីទាំងអស់ឲ្យហើយ នៅកន្លែងជញ្ជីងថ្លឹងទាំង២៤កន្លែង ដែលយើងមាននេះ សូមឲ្យប្រយ័ត្នប្រយែងផង ព្រោះយើងខ្ញុំដឹងថា មានឡានមួយចំនួនចូលហើយ អស់លោកមិនថ្លឹងទេ! បែរជាឲ្យគេចេញវិញ យើងខ្ញុំមានព័ត៌មានទាំងរូបថត ឡានទៅទៀត ។ ពិតជាមានរថយន្តធុនធំមួយចំនួនចូលកន្លែងថ្លឹងរថយន្តអចល័តហើយមិនថ្លឹង បែរជាចេញមកវិញ» ។
លោក រដ្ឋមន្ត្រី ក៏បាន  បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញធំៗ មេត្តាកុំជួយបំផ្លាញផ្លូវជាតិ ត្រូវចូលរួមថែរក្សាផ្លូវ ដែលជាសម្បត្តិរបស់ជាតិ ហើយកុំបំផ្លាញ កុំដឹកលើសទម្ងន់កំណត់ ។ ព្រោះថា ក្នុងមួយឆ្នាំៗ នៅប្រទេសកម្ពុជា ខាតបង់ថវិកា៣០០លានដុល្លារ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែប្រជាពលរដ្ឋមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ និងមានពលរដ្ឋស្លាប់៨០% ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព ។
សូមរំលឹកថាតាមប្រភពពី ក្រុមកាងារ ព័ត៌មាន របស់យើងបានឲ្យដឹងថា ទីតាំង ថ្លឹងរថយន្ត ជាច្រើន មិនបានអនុវត្ត តាម បទបញ្ជាក៏ដូចជាច្បាប់បានកំណត់នោះឡើយ  ដោយមន្ត្រីក៏ដូចជា អង្គភាពទាំង នោះ ឃុបឃិតជាមួយឈ្មួញ រថយន្តធំ”ដឹករថយន្តលើសចំណុះ រថយន្តចូលទៅកន្លែងថ្លឺង តែ មិនថ្លឹង ជាថ្នូនិងការយកលុយក្រៅ  ដូចជា កន្លែង ថ្លឹង  ផ្លូវជាតិ លេខ ៥  ផ្លូវជាតិលេខ៨ ផ្លូវជាតិ  លេខ ៤  ផ្លូវជាតិ លេខ ៦និងផ្លូវជាតិ៧ ពិសេស  ផ្លូវជាតិ លេខ ២  កន្លងមកធ្លាប់មានការតវ៉ា ម្តងរួចមកហើយ ពាក់ពន្ធ័ និងរថយន្តធន់ធំ អត់ថ្លឹងចាប់ រថយន្តដឹកដីលើសតិចតួច យកលុយ។ប្រជាពលរដ្ឋសង្ឈមថា ការព្រមាន របស់លោក រដ្ឋមន្ត្រីនិងមានប្រសិទ្ធភាពចុះ  ចាំមើល មន្ត្រីណា ខ្លះ ត្រូវបាន ដកហូត ដំណែងនិង ដេញចេញពីការ ។
Image result for Sun Chanthol pictures new
Image may contain: 1 person, outdoor
Related image
Related image




0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More