ដើម្បីបញ្ជាក់ពីភាពសុក្រឹត មិនលំអៀង មិនយកតាមខ្សែ
ដើម្បីក្លាយជាមន្ត្រី ក្របខណ្ឌក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន
បានចុះធ្វើការត្រួតពនិត្យដោយផ្ទាល់តែម្ដង
និងទទួលបានសាទរខ្លាំងពីប្រជាពលរដ្ឋ។
ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់កាលពីម្សិលមិញថា
ការប្រឡងនេះគឺមានភាពសុក្រឹតមិនលំអៀង
ដូចការយល់ឃើញពីប្រជាពលរដ្ឋកន្លងមកនោះទេ។ ជាពិសេសការប្រឡងនេះ
ថែមទាំងមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមអង្កេតការណ៍តាមបន្ទប់ប្រឡងរបស់បេក្ខជន
ហើយរាល់វិញ្ញាសាប្រឡងគឺត្រូវបានចាក់សោក្នុងហឹបសម្ងាត់ត្រឹមត្រូវគ្មានបែកធ្លាយនោះទេ។
ដូចនេះអ្នកដែលមានសមត្ថភាពពិតប្រាកដទើបអាចប្រឡងជាប់។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
0 comments:
Post a Comment