បើតាមអនុក្រឹត្យស្ដីពីការសុំច្បាប់
និងអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ
របស់មន្ត្រីរាជការស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា
ច្បាប់ឈប់សម្រាកដែលទទួលបានប្រាក់បៀវត្សធម្មតារួមមាន៖
២. ច្បាប់ឈប់រយៈពេលខ្លី សំដៅដល់ការអនុញ្ញាតឱ្យឈប់ ដោយផ្អែកលើមូលហេតុពិតប្រាកដ ដូចជាការរៀបអាពាហ៍ពិពាហ៍ ការព្យាបាលជំងឺ ការចូលរួមមរណៈទុក្ខជាដើម។
៣. ច្បាប់ឈប់សម្រាកលម្ហែមាតុភាព សំដៅដល់ការអនុញ្ញាតឱ្យឈប់ ដោយផ្អែកលើសិទ្ធិរបស់មន្ត្រីរាជការស៊ីវិល ជាស្ត្រីមុន ឬក្រោយពេលសម្រាល។
៤. ច្បាប់ឈប់សម្រាកព្យាបាលជំងឺ សំដៅដល់ការអនុញ្ញាតឱ្យឈប់ ចំពោះមន្ត្រីរាជការស៊ីវិល ដែលមានជំងឺរ៉ាំរ៉ៃ ត្រូវការរយៈពេលឈប់សម្រាក ដើម្បីព្យាបាលតាមវេជ្ជបញ្ជា នៃគ្រូពេទ្យមានសមត្ថកិច្ច។
យោងតាមអុក្រឹត្យដដែលនេះ បានឱ្យដឹងថា មានតែការឈប់សម្រាកក្នុងការងារផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលទទួលបានប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃប្រាក់បៀវត្សពាក់កណ្ដាល។ ក្រៅពីនោះរាល់ការឈប់សម្រាកដែលមានចែងក្នុងមាត្រា ៤ នៃអនុក្រឹត្យស្ដីពីការឈប់សម្រាករបស់មន្ត្រីរាជការស៊ីវិល មិនមានកាត់បន្ថយរបបប្រាក់ណាមួយនោះទេ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
0 comments:
Post a Comment