មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, June 25, 2017

ថ្មី​ទៀត​ហើយ!​ ឥឡូវ​នេះ​អាច​កុម្ម៉ង់​ទិញផ្លាក​លេខ​រថយន្ត​តាម​ប្រព័ន្ធ​អនឡាញ​

មិន​ពិបាក​ទៀត​ទេ ចាប់​ពី​ថ្ងៃ​ទៅ ​បងប្អូន​ប្រជាពលរដ្ឋ អាច​ធ្វើ​ការ​បញ្ជា​ទិញ ផ្លាក​លេខ​រថយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​បាន តាម​រយៈ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​​របស់​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​។



តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា បង​ប្អូន​ប្រជាពលរដ្ឋ​គ្រាន់​តែ​បង្កើត​គណនី​​ប្រើប្រាស់​មួយ បន្ទាប់​មក​រើស​លេខ​ដែល​ស្រឡាញ់ ​ហើយ​ដាក់​ពាក្យ​ស្នើ​សុំ​ និង​​បង់​ប្រាក់ នោះ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផ្លាក​លេខ​នោះ​ហើយ។

គួរឱ្យដឹងផងដែរថា ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី លែង​ពិបាក​ទៀត​ហើយ ដោយ​មិន​ចាំបាច់​ទៅ​ចុះ​បញ្ជី​យានយន្ត និង​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត​នៅ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ទៀត​ទេ​។ ការ​ចុះ​បញ្ជី​ទោចក្រយានយន្ត​​តាម​ប្រព័ន្ធ​អន​ឡាញ នេះ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​ក្នុង​ការ​ទិញ​យានយន្ត​ នៅ​ពេល​ដែល​​ចង់​ទិញ​ឡាន ម៉ូតូ​ថ្មី គឺ​ត្រូវ​កឹប​ផ្លាក​លេខ និង​ចុះ​បញ្ជី​ដោយ​ផ្ទាល់​នៅ​កន្លែង​ទិញ​ ​រួច​ហើយ​អូស​ម៉ូតូ​ចេញ​ពី​ហាង​គឺ​ចប់​រឿង​។ ​ប្រជាពលរដ្ឋ​គ្រាន់​តែ​ចំណាយ​ប្រាក់​តែ ៤០,០០០​រៀល​ បូក​បន្ថែម​លើ​ថ្លៃ​ម៉ូតូ​នោះ ​នឹង​ទទួល​បាន​សេវា​សព្វ​គ្រប់​បែប​យ៉ាង​នៅ​នឹង​កន្លែង លែង​​មាន​ចំណាយ​ក្រៅ​ផ្លូវ​ការ​អ្វី​ទាំង​អស់​៕








អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ







1 comments:

តើធ្វើដូចម្ដេចអាចចូលមើលតម្លៃស្លាកលេខរថយន្តបាន?

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More