ថ្មីបំផុត! កម្ពុជានឹងមានផ្លូវដែកទៅ២៧ប្រទេស ផ្លូវទឹក ផ្លូវអាកាស ផ្លូវល្បឿនលឿន បើគម្រោងនេះចប់។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី ទិដ្ឋភាព និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្ដួចផ្ដើម ផ្លូវមួយខ្សែក្រវាត់មួយ ឯកឧត្ដម លឹម ស៊ីដេលីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជានឹងអនុវត្តគម្រោង ៧វិស័យសំខាន់ៗ ដូចជា៖ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវដែកតភ្ជាប់ទៅកាន់ ២៧ប្រទេស ផ្លូវទឹក និងផ្លូវអាកាសដោយភ្ជាប់ការហោះហើរត្រង់ពីកម្ពុជា ទៅចិន។ ក្រៅពីនោះ នៅមានគម្រោងអភិវឌ្ឍកំពង់ផែ ខេត្តព្រះសីហនុទៅជាច្រកអន្តរជាតិ រៀបចំផែនការមេ ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនជាដើម។
រដ្ឋលេខាធិការក្រសួងសាធារណការរូបនេះ បានបន្តទៀតថា
ក្រៅពីប្រយោជន៍ធំៗដែលកម្ពុជា ទទួលបាន
ពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយខាងលើនេះនៅគម្រោងជាច្រើនទៀតដែលត្រៀមនឹងដំណើរការដូចជា
ការអភិវឌ្ឍលើថាមពលអគ្គិសនី ការអភិវឌ្ឍទំនើបកម្មលើវិស័យកសិកម្ម
តាមរយៈការបង្កើនគុណភាពកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលផ្លែឈើ
ជាពិសេសនោះថែមទាំងមានការអភិវឌ្ឍលើវិស័យទេសចរណ៍
និងវប្បធម៌ទៀតផង។
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
0 comments:
Post a Comment