ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដចល័ត នាថ្មីៗនេះថា ចាប់ពីដើមឆ្នាំ ២០១៧តទៅ ប្រជាពលរដ្ឋដែលចង់ធ្វើស្លាកលេខយានយន្ដ ចង់ចុះបញ្ជីយានយន្ដ អាចធ្វើតាមប្រព័ន្ធ អនឡាញបាន ដើម្បីកាត់បន្ថយពេលវេលាឱ្យបានលឿន ឆាប់រហ័ស និងមានតម្លាភាពដោយមិនមាន ការប្រព្រឹត្ដិអំពើពុករលួយរវាងមន្ដ្រី និងអ្នកស្នើសុំសេវានោះទេ។
ក្រៅពីការចុះបញ្ជីយានយន្ដ ម៉ូតូក៏ត្រូវបានយកមកចុះបញ្ជីតាមប្រព័ន្ធ អនឡាញនេះដែរ ខណៈពេលទិញម៉ូតូភ្លាមប្រជាពលរដ្ឋ នឹងទទួលបានស្លាកលេខ និងប័ណ្ណសម្គាល់ ម៉ូតូពីម្ចាស់ហាងលក់ម៉ូតូភ្លាមៗដោយមិនរង់ចាំយូរនោះទេ ពីព្រោះគ្រប់ហាងលក់ម៉ូតូទាំងអស់ ត្រូវភ្ជាប់ ប្រព័ន្ធអនឡាញមកក្រសួងសាធារណការ និងដឹកជញ្ជូន ដោយក្រសួងគ្រាន់តែពិនិត្យមើលលេខកូដ ឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ ក្រសួងសាធារណការ ក៏នឹងរៀបចំឱ្យមានការប្រឡងយកប័ណ្ណបបើក បរតាមប្រព័ន្ធអនឡាញផងដែរ ដើម្បីជំរុញការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែលឿន និងលុបចោល ទាំងស្រុងចំពោះអ្នករត់ការ អ្នកគួកជេរ ដែលតែងតែយកកម្រៃសេវា លើសការកំណត់ ពីក្រសួង សាធារណការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
0 comments:
Post a Comment