មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, November 7, 2016

ក្រសួងសាធារណការ និងដឹកជញ្ជូន

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៦

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ ក្នុងឱកាសមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តាផ្លូវជាតិ ដែលតភ្ជាប់ពី រាជធានីភ្នំពេញ ទៅខេត្តនានា រួមមានផ្លូវជាតិលេខ ៦ លេខ ៣លេខ៤ និងលេខ៥។
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ញញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទំាងអស់ ឲ្យយកចិត្តទុកដាក់ ពីសុវត្ថិភាពនាពេលធ្វើដំណើរទៅមក និងចូលរួមគោរពច្បាប់ចរាចរណ៍ ទំាងអស់គ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យ។
នៅក្នុងកម្មវិធីនេះ មានការចែកនូវខិតបណ្ណ ច្បាប់ចរាចរណ៍ ការបិទស្ទីកឃ័រចំណំាងផ្លាតសុវត្ថិភាពលើយានយន្ត ដែលមានភ្លើងបំភ្លឺមិនគ្រប់គ្រាន់ និងមានកម្មវិធីសួរឆ្លើយសំណួរ យកមួកសុវត្ថិភាព(ឧបត្ថម្ភដោយអង្គការជនពិការអន្តរជាតិ) អាវយឺត(គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសាធារណការ និងដឹកជញ្ជូន) និងសំបុត្រជិះរថយន្តដឹកអ្នកដំណើរ ទៅ ឬមកគ្រប់រាជធានី-ខេត្ត។ ចំពោះសំបុត្រនេះត្រូបបាន ឧបត្ថម្ភដោយក្រុមហ៊ុនដឹកអ្នកដំណើរ ថោងស៊ីង ចំនួន ៩៩៩សន្លឹក។ សំបុត្រនេះមានសុពលភាពចាប់ពីថ្ងៃទី ០៨ រហូតដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦)។
ក្រៅពីនេះក្រុមហ៊ុន Giant ក៏បានចូលរួមផ្តល់ ការទំនុបបំរុងផ្សេងទៀតផងដែរ។





0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More