លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យកំណាត់ ផ្លូវជាតិលេខ៦ ដែលត្រូវទឹកហូរកាត់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកជីក្រែង ប្រវែងប្រហែល២០០ម៉ែត្រ និងបានបន្តអមដំណើរ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាកខេត្ត រួមជាមួយតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។
0 comments:
Post a Comment