មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, August 29, 2019

លោក គី វីរិន្ទ ប្រធានមន្ទីរសក.ដជ.សរ បានបន្តផ្សព្វផ្សាយសេចក្ដីណែនាំទាំង៧ចំនុច របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញថ្មីៗកន្លងមកនេះ..

ព្រឹកថ្ងៃព្រហស្បតិ៍  ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក គី វីរិន្ទ ប្រធានមន្ទីរសកដជ.សរ បានចុះជួបសំណេះសំណាលជាមួយមន្ដ្រីការិយាល័យដឹកជញ្ជូនផ្លូវគោក និងការិយាល័យចុះបញ្ជីយានយន្ដ នៃមន្ទីរសកដ.សរ រួមនិងតំណាងសាលាបង្រៀនបើកបរយានយន្ដក្នុងខេត្ដទាំងអស់ផងដែរ ។







ពិធីជួបសំណេះសំណាលធ្វើឡើងក្នុងគោលបំណង បង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំជាមួយមន្ដ្រីក្រោមឱវាទ និងតំណាងសាលាបង្រៀនបើកបរយានយន្ដក្នុងខេត្ដ ក៏ដូចជាទទួលបានព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមផ្សេងៗដែលមន្ដ្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកំពុងជួបប្រទះ និងដើម្បីជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំមានមូលដ្ឋានក្នុងការរកដំណោះស្រាយផងដែរ ក្នុងន័យធ្វើអោយប្រសើរឡើងនូវការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ។



 ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធាន ក៏បានក្រើនរំលឹងដល់មន្ដ្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផ្ទាល់ ត្រូវប្រកាន់ភ្ជាប់នូវអនុសាសន៍ណែនាំ ១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា(ជាតិជាមន្ដ្រីល្អ) រួមនឹងសេចក្ដីណែនាំទាំង៧ចំនុច របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកន្លងមកថ្មីៗនេះ ។ នៅសាលប្រជុំការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសកដ.សរ។




0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More