មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, October 7, 2018

បុណ្យភ្ជុំធំកៀកជិតមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្

បុណ្យភ្ជុំធំកៀកជិតមកដល់ហើយ..! ឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពពាក់ជិះម៉ូតូទៅលេងស្រុកកំណើតទាំងអស់គ្នា “ យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ “
ថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨
បុណ្យភ្ជុំធំកៀកជិតមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយស្នងការនគរបាលខេត្ដចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ក្នុងគោលបំណងពញ្ញាក់ស្មារតីជូនអ្នកបើកបរនៅលើដងផ្លូវទាំងអស់អោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងពេលធ្វើដំណើរលើដងផ្លូវ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្ននៅពេលបើកបរ ជាលទ្ធផលយើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរ និងអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា តែមានមួយចំនួនតូចដែលមិនទាន់យល់ច្បាស់ ហេតុនេះក្រុមការងារបានធ្វើការពន្យល់ អប់រំបន្ថែម ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ព្រមទាំងមានកម្មវិធីឆ្លើយសំនួរយកមួកសុវត្តិភាព និងចែកឯកសារច្បាប់ជូនបងប្អូនប្រជាពលរដ្ឋយកទៅអានផងដែរ និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនក្មួយ មិត្ដភ័ក្រ ធ្វើដំណើរក្នុងឱកាសភ្ជុំបិណ្ឌនេះ ។














0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More