មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, October 4, 2018

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ សហការជាមួយស្នងការនគរបាលខេត្ត បានបន្តដឹកនាំចុះធ្វើយុទ្ធនាការ

ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ សហការជាមួយស្នងការនគរបាលខេត្ត  បានបន្តដឹកនាំចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ  នៅតាមបណ្តោយផ្លូវស្ថិតក្នុងក្រុងសៀមរាប ខេត្ដសៀមរាប  ក្នុងនោះផងដែរក៏មានការសួរសំនួរដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាព សម្រាប់អ្នកឆ្លើយសំនួរត្រូវចំនួនបីសំនួរ ផងដែរ...
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ១២មួក (មួកសម្រាប់មនុស្សធំ)
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៦០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ១០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៦០ក្បាល
៥.ខិតបណ្ណសីលធម៌ ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ៧០សន្លឹក
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥០០ ច្បាប់។








 
 












0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More