ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លោក គឺម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានកិត្តិយសសាខាសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន និងលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរ និងជាប្រធានសាខាសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានផ្ដល់ជូនថវិកាឧបត្ថមពីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៤០០០០០០៛ (បួនលានរៀលគត់) ជូនក្រុមគ្រួសារសពលោកស្រី យឿន សារ៉ាន់ ជាអតីតប្រធានអង្គភាពសណ្ដាប់ធ្នាប់សាធារណការ និងជាសមាជិកសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ។
0 comments:
Post a Comment