នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង រួមនិង កំលាំងគរបាលចរាចរណ៍ស្រុក បានរៀបចំយុទ្ធនាការស្ដីពី "ការអនុវត្ដរឹតបន្តឹងការពាក់មួកសុវត្ថិភាព" ឆ្លើយសំនួរយករង្វាន់មួកសុវត្ថិភាពដ៏ស្រស់ស្អាត់មួយ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប និងលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.សរ។ យុទ្ធនាការបានធ្វើនៅគោលដៅមុខផ្សារអង្រ្គង ស្រុកប្រាសាទបាគង ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១-មួកសុវត្ថិភាព = ១៥មួក
២-សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក = ៣០ក្បាល
៣-សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង = ៥០ក្បាល
៤-សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ = ៥០សន្លឹក
៥-សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ = ៥០សន្លឹក
៦-ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ = ២៥សន្លឹក
៧-ស្ទីកឃ័រចំណាំងផ្លាត= ៥០សន្លឹក ។ សូមចូលរួមទាំងអស់គ្នាដើម្បីជីវិតអ្នក គ្រួសារអ្នក និងអ្នកដ៏ទៃ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសទាំងមូល។
0 comments:
Post a Comment