ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប តំណាងលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប ដែលជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រចាំខេត្ដសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៦ គោលដៅស្រុក ជីក្រែង ខេត្តសៀមរាប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- យានយន្តត្រួតពិនិត្យបានសរុប ២៦ គ្រឿង
- យានយន្តធុនធំ ២១ គ្រឿង ត្រឹមត្រូវ
- និងរថយន្ដម៉ាកសាំយ៉ុងចំនួន ០៥គ្រឿង បានដោះរានតខាងក្រោយចេញដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។
0 comments:
Post a Comment