មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, September 28, 2017

យ៉ាងហោចណាស់នៅឆ្នាំ២០២១កម្ពុជានឹងចាប់ផ្តើមសាងសង់រថភ្លើងលើអាកាសហើយ

យ៉ាងហោចណាស់នៅឆ្នាំ២០២១កម្ពុជានឹងចាប់ផ្តើមសាងសង់រថភ្លើងលើអាកាសហើយ
បន្ទាប់ពីការដាក់ឲ្យដំណើរការរថយន្តក្រុង ប្រមាណ ១០០គ្រឿងដែលជាជំនួយរបស់ចិនផ្តល់ជូនសាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការហើយនោះ យ៉ាងហោចណាស់នៅឆ្នាំ២០២១កម្ពុជានឹងអាចចាប់ផ្តើមសាងសង់រថភ្លើងលើអាកាសហើយ។
យោងតាមហ្វេសបុគរបស់ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា តាមការសិក្សាបឋម បើមិនមានឧបសគ្គទេ គម្រោងនេះនឹងអាចចាប់សាងសង់ឆ្នាំ2021ដោយប្រើប្រាស់រយះពេលសាងសង់4ទៅ​5ឆ្នាំ ក្នុងចម្ងាយប្រមាណ20km ។


លោកបន្ថែមថា លោកនិងក្រុមការងារបានចុះសិក្សាដោយផ្ទាល់ពីប្រតិបត្តិការរថភ្លើងលើអាកាស​Automated Guided Transit (AGT)នេះនៅ (Tokyo) ដែលនេះជាជំហ៊ានចាប់ផ្តើមមួយថ្មីទៀតសម្រាប់ភ្នំពេញ។​
ម្យ៉ាងវិញទៀត ប្រទេសជប៉ុននឹងចំណាយថវិកា ៨០០លានដុល្លារ លើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសលើដំបូងនៅក្រុងភ្នំពេញ។
គួរជម្រាបផងដែរថា នៅក្រុងតូក្យូ​ខ្សែរត់មួយនេះប្រវែង14.7km ដោយចំណាយទុនអស់212BY(1$=110YJP) ចែកចេញជា16ស្ថានីយ៍ចំណត។ បើកបរក្នុងល្បឿ​ន30km/hr ប្រើអគ្គិសនី600volនិងអាចផ្ទុកអ្នកដំណើរបាន306នាក់ ។


ជប៉ុននឹងចំណាយ៨០០លានដុល្លារលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសដំបូងក្នុងក្រុងភ្នំពេញ




1 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More