ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រចាំខេត្ដសៀមរាប និងលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ ជាសមាជិកក្រុមការងារ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៦ គោលដៅស្រុក សូនិគមន៍ ខេត្តសៀមរាប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
យានយន្តត្រួតពិនិត្យបានសរុប ២៩ គ្រឿង ក្នុងនោះយានយន្តធុនធំ ០៦គ្រឿងត្រឹមត្រូវ និងរថយន្ដម៉ាកសាំយ៉ុងចំនួន ២៣គ្រឿងបានធ្វើការណែនាំនិងពញ្ញាក់ស្មារតីអោយមានការប្រុងប្រយត័ខ្ពស់ដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលបានរួមដំណើរនៅក្នុងឡានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ និងបានដោះរានតខាងក្រោយចេញចំនួន ០៩គ្រឿងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។
0 comments:
Post a Comment