មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, August 6, 2017

បើ​មិនប្រែប្រួល​ផ្លូវ​ល្បឿន​លឿន​ ២​កន្លែង​នៅ​កម្ពុជា​ត្រូវ​បើក​ការដ្ឋាន​ចុង​ឆ្នាំ​នេះ

បើ​មិន​មាន​អ្វី​ប្រែប្រួល​ផ្លូវ​ល្បឿន​លឿន​២​កន្លែង​នៅ​កម្ពុជា​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​បំណាច់​ឆ្នាំ​នេះ ។ ផ្លូវ​ល្បឿន​លឿន​ទាំង​នោះ​មាន​ដូចជា​៖
១. ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ព្រំដែន​ឡាវ
លោក ថ្លាំ​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន Globalcam បាន​ថ្លែង​ ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Globalcam និង​ក្រុមហ៊ុន Mahdi Holdings Investment កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​​ថា ក្រុមហ៊ុន​បាន រៀបចំ​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ឡាវ​ដែល​មាន​ប្រវែង​៥២២​គីឡូម៉ែត្រ​ដោយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។ សម្រាប់​គម្រោង​ដំណាក់កាល​លើក​ទី​១ នឹង​​ចាប់​ផ្ដើម​នៅ​ដំណាច់​ឆ្នាំ២០១៧នេះ​​ហើយ។
​លោក​បាន​បន្ត​ថា គម្រោង​នេះ​សាងសង់​រយៈពេល​ត្រឹម ៥​ឆ្នាំ​ទៅតាម​ផែនការ​ និង​គោលការណ៍​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាត ហើយ​គុណភាព​ផ្លូវ​ល្បឿន​លឿន​នេះ​មិន​ចាញ់​ផ្លូវ​ល្បឿន​លឿន​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ឡើយ។



២. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ
ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ពេល​ត្រឹម ២ម៉ោង នឹង​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០១៧​នេះ​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​មុន​បំណាច់​ឆ្នាំ២០១៧​នេះ នឹង​ត្រូវ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដោយ​ក្រុមហ៊ុន China Communications Construction Company ​របស់​ប្រទេស​ចិន​។
កន្លង​មក ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ធ្លាប់​បាន​បញ្ជាក់​​ថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​១៩០០​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន​ខាង​លើ​​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សាងសង់ និង​ក៏​ចេញ​ជា​គម្រោង​ច្បាស់​ការ​ហើយ​​។ ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​គឺ​នឹង​សាងសង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​​​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។
ដោយ​ឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង នៅ​មិន​ទាន​់​បញ្ជាក់​ពី​គម្រោង​បើក​ការដ្ឋាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក្ដី​គម្រោង​នេះ ត្រូវ​បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​ទី​ភ្នាក់​ងារ សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជប៉ុន (JICA) ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More