មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Wednesday, August 30, 2017

សាលា​រាជធានីភ្នំពេញ​បង្ហាញ​លក្ខខណ្ឌចំនួន​បួន​ដើម្បី​ឲ្យ​ទីក្រុងភ្នំពេញ​សម្រេច​ស្តង់​ដារ​ទីក្រុង​ស្អាត​....

សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ដើម្បី​លើក​កំពស់​ការថែរក្សា​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​​កាន់​ឲ្យ​តែ​ល្អ​ប្រសើរ សាលា​រាជធានី​ភ្នំពេញ​បាន​ពិភាក្សា​កាលពី​ម្សិល​មិញ​ពី​ការត្រៀម​រៀប​ចំ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី​១។ នេះ​បើ​តាម​ព័ត៌​មាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​សាលា​រាជធានី ។​


ដើម្បី​សម្រេច​គោល​ដៅ​ស្រប​តាម​សូចនាករ​ស្តង់ដារ​ទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ​រាជធានី​ភ្នំពេញ​ ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួនដូច​ជាទី១​​ត្រូវ​ពង្រឹង​ប្រ​ព័ន្ធ​ព័ត៌មាន​ដល់​ភ្ញៀវទេសចរ និងទី​២​ត្រូវ​រៀប​ចំ​ និងថែទាំ​បង្គន់​សាធារណៈ។ ចំណែក​ចំណុច​បន្តទៀត​នោះគឺ​រៀប​ចំសណ្តាប់​ធ្នាប់​ក្នុង​ទីក្រុង​តាម​ចិញ្ចើម​ផ្លូវ ផ្សារ និងគោលដៅទេសចរណ៍ និង​មាន​ចំណុច​ចុងក្រោយ​មួយទៀតគឺ​ពង្រឹង​ការ​គ្រប់​គ្រង​កាក​សំណល់ និង​សេវា​ប្រមូល​សំរាម។ នេះបើ​តាម​ប្រភព​ដដែល។​​​ ​ គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ​កំពុង​បាន​អនុវត្ត​វិធានការ​រៀបចំសណ្តាប់​ធ្នាប់​សាធារណៈ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានីភ្នំពេញ​ជាជំហាន​ដំបូង៕​

រូបភាព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន


0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More