មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Wednesday, March 29, 2017

ព្រឹកថ្ងៃទី ២៩ មីនា ២០១៧ លោកប្រធាន គឹម ប៉ុណ្ណា បានចុះត្រួតពិនិត្យ និង ជម្រុញការងារស្ពានថ្មព្រះរាជដំណាក់ទី២។




 ព្រឹកថ្ងៃទី ២៩ មីនា ២០១៧ លោកប្រធាន គឹម ប៉ុណ្ណា បានចុះត្រួតពិនិត្យ និង ជម្រុញការងារស្ពានថ្មព្រះរាជដំណាក់ទី២ ដេីម្បីត្រៀមសម្ពោធ ដាក់អោយប្រេីប្រាស់ជាផ្លូវការដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ជាភ្ញៀវជាតិ-អន្ដរជាតិ ដែលនឹងមកកំសាន្ដខេត្ដសៀមរាប ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ចើញជាអធិបតី ក្នុងពិធីសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានព្រះរាជដំណាក់ទី២ នាក្រុងសៀមរាប នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។
 







 ចង់ជម្រាបត្រួសៗ ស្តីពីទិសចរាចរណ៍ នៅចំណុចគល់ស្ពានថ្មព្រះរាជដំណាក់សម្រាប់អ្នកបេីកបរអនុវត្តន៍ ក្រោយសម្ពោធដាក់អោយប្រេីប្រាស់ ដូចតទៅ :
1- ទិសមកពីភ្នំពេញមកដល់គល់ស្ពានថ្មថ្មី អាចទៅត្រង់ និង បត់ស្តាំ បាន ហាមបត់ឆ្វេង និង បត់ត្រឡប់ក្រោយ ។ ពេលឆ្លងស្ពានអាចបត់ស្តាំ ឬ ឆ្វេងបាន តែហាមទៅត្រង់ ។
2- ទិស មកពីបន្ទាយមានជ័យពេលមកដល់គល់ស្ពានថ្មចាស់អ្នកបេីកបរអាចបត់ស្តាំ ទៅត្រង់ នឹង អាចឆ្វែលរង្វង់មូលរួចបត់ឆ្វេងបាន ។ ពេលឆ្លងស្ពានអ្នកបេីកបរមិនអាចបត់ឆ្វេង ឬស្តាំបាន គឺបានតែទៅត្រង់ ។
3- ទិសមកពីត្បូង ខាងកេីតស្ទឹង អ្នកបេីកបរ មិនអាចបត់ឆ្វេង ឬ ទៅត្រង់បានទេ គឺបានតែបត់ស្តាំដាច់ខាត ។
4- ទិសមកពីខាងជេីងខាងកេីតស្ទឹង អ្នកបេីកបរមិនអាចទៅត្រង់ឬបត់ឆ្វេងបានទេ គឺបានតែបត់ស្តាំតែម៉្យាងគត់។
5- ទិសមកពីអង្គរវត្តពេលមកដល់រង្វង់មូលព្រះនាងនាគី អ្នកបេីកបរមិនអាចបត់ស្តាំបានទេ ។ តែអាចទៅត្រង់រ៉បខាងលិចស្ទឹង នឹងឆ្វែលរង្វង់មូលឆ្លងស្ពានថ្មចាស់ និង បត់ត្រឡប់ក្រោយបាន ។








នេះជាផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយ ចំពោះយានយន្តគ្រប់ប្រភេទ ។ 
សម្រាប់ខេត្តសៀមរាប បើយើងមកពីភ្នំពេញដល់ស្តុបកោះកេរ្តិ៍ រួចបន្តមកដល់គល់ស្ពានថ្មព្រះរាជដំណាក់ បើសិនចង់បត់ឡើងទៅស្តុបវិញត្រូវហាមឃាត់ ។ តែអាចបត់បានលុះត្រាណាតែឆ្លងស្ពានថ្មថ្មីរួចបត់ឆ្វេងតាមរង្វង់មូលព្រះនាងនាគី ឡេីងមកតាមស្ពានថ្មចាស់វិញ Ok.


 

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More