នៅថ្ងៃទី០២ខែមិនា ឆ្នាំ២០១៧ ដោយមានបទបញ្ជាពីលោក ពិន ប្រាកដ អភិបាលរងខេត្ត
និងជាប្រធានក្រុមការងារ ចាត់អោយលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ
ជាសមាជិកក្រុមការងារ
ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
នៅលើដងផ្លូវជាតិលេខ៦ គោលដៅស្រុកពូក ខាងកើតស្ថានីយ៍ជញ្ជីងអចល័តពួក
ខេត្តសៀមរាប ដែលទទួលបានលទ្ធផលដូចខាងក្រោមៈ ត្រួតពិនិត្យយានយន្តបានសរុប ៣៧
គ្រឿង ក្នុងនោះធុនធំ២៩គ្រឿងត្រឹមត្រូវ និង០៨គ្រឿងទៀតរថយន្តម៉ាកសាំយ៉ុង
ត្រូវបានកាត់ និងដោះរានខាងក្រោយចេញ។
For visit more: https://dpwt-sr.blogspot.com/search/label/%E1%9E%9F%E1%9E%8E%E1%9F%92%E1%9E%8A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%92%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%94%E1%9F%8B
0 comments:
Post a Comment