ព្រឹកថ្ងៃពុធ
ទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន
បានជួបប្រជុំពិសេសជាមួយប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន
មកពីរាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានមន្ទីរទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារជួសជុលថែទាំផ្លូវថ្នល់ ប្រកបដោយការទទួលខុសត្រូវ និងធានាគុណភាពផ្លូវថ្នល់ឲ្យបានរឹងមាំយូរអង្វែង។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្តាប់នូវរបាយការណ៍ និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា បង្កើនទំនាក់ទំនាក់រវាងមន្ត្រីថ្នាក់កណ្តាលនិងថ្នាក់ក្រោម ក្នុងទិសដៅបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យឆាប់រហ័ស និង មានតម្លាភាព។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរទាំងអស់ ខិតខំប្រឹងប្រែងដឹកនាំក្រុមការងាររបស់ខ្លួន ធ្វើយ៉ាងណាបំពេញការងារនិងផ្តល់សេវាឲ្យបានឆាប់ និងមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ។

0 comments:
Post a Comment