មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, December 5, 2016

ក្រុមបាល់ទាត់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជួបជាមួយ ក្រសួងធនធានទឹក និង ឧត្តុនិយម

វគ្គ១/៤៖ ក្រុមបាល់ទាត់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជួបជាមួយ ក្រសួងធនធានទឹក និង ឧត្តុនិយម ល្ងាចនេះ
វេលាម៉ោង៦:០០ នាទីល្ងាច នៅទីលាន Premium Sport Club ក្រុមបាល់ទាត់ ស.ស.យ.ក វិស័យសាធារណការ និង ដឹកជញ្ជូន-ស.ក.ដ ប្រកួតជាមួយ ក្រុមបាល់ទាត់ក្រសួង ធនធានទឹក និង ឧត្តុនិយម ក្នុងវគ្គ(១/៤) ។
ពិសេសជាងនេះទៅទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី នឹងដឹកនាំក្រុមគណៈប្រតិភូ ស.ក.ដ អញ្ជើញចូលរួមលើកទឹកចិត្ត កីឡាករបាលទាត់ ស.ស.យ.ក - ស.ក.ដ នាល្ងាចនេះ។

អាស្រ័យហេតុនេះសូមមន្ត្រីរាជការរបស់ក្រសួង ស.ក.ដ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមទស្សនាដោយសេរី និង លើកទឹកចិត្តដល់កីឡាករបស់ ស.ក.ដ។
ខាងក្រោមគឺជាប្រវត្តិ នៃការប្រកួតក្នុងរដូវកាលឆ្នាំ២០១៦ របស់ក្រុមកីឡាករ ស.ក.ដ៖
- ប្រកួតវគ្គ១/៨ ក្រុមស.ក.ដ ឈ្នះ ៣-២ (+ប៉េណាល់ទី) ក្រុមក្រសួងបរិស្ថាន
- ជម្រុះពូល “E” លើកទី៣ ក្រុមស.ក.ដ ឈ្នះ ១-០ ក្រុមក្រសួងដែនដីនគរូបនីយកម្ម និង សំណង់
- ជម្រុះពូល “E” លើកទី២ ក្រុមស.ក.ដ ឈ្នះ ៤-២ ក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ជម្រុះពូល “E” លើកទី១ ក្រុមស.ក.ដ ឈ្នះ ៧-០ ក្រុមក្រសួងរ៉ែថាមពល។

 

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More