ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យ និងពង្រឹងគុណភាពសាងសង់ ផ្លូវជាតិលេខ០៥
H.E. Senior Minister Sun Chanthol conducted an inspection of the quality of the construction of National Road No. 05.
---
ការចុះត្រួតពិនិត្យនេះត្រូវបានចូលរួមដោយថ្នាក់ដឹនាំ មន្ត្រីបច្ចេកទេសក្រសួង ដំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពការងារសាងសង់ ផ្លូវជាតិលេខ០៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ កំណាត់ផ្លូវជាតិលេខ០៥ ចាប់ពីពីព្រែកព្នៅដល់ព្រែកក្តាម នេះ មានប្រវែង១៩,៧គម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវពិតជាមិនមានស្តង់ដារត្រឹម និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់គំហិតឲ្យក្រុមហ៊ុនទាំងពីរ ពិនិត្យ និងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ពីគោលជំហ៊រ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវ។
ជាការឆ្លើយតប ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតកន្លងមក និងបានប្តេជ្ញាថា នឹងធ្វើការពិនិត្យ ហើយកែសម្រួលផ្លូវនេះឲ្យបានល្អឡើងវិញចំពោះកន្លែងដែលបានទទួលរកការខូចចន្លោះៗនោះ ម្យ៉ាងក្រុមហ៊ុន ក៏បានសន្យាថា នឹងចាក់កៅស៊ូ AC កម្រាស់ ០៣ហ៊ុនបន្ថែមលើផ្លូវនេះទាំងអស់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន បញ្ជាក់ផងដែរថា ផ្លូវពីភ្នំពេញទៅព្រែកព្នៅប្រមាណជា ០៤គម គឺស្ថិតក្រោមការគ្រប់គ្រងរបស់ សាលារាជធានីភ្នំពេញ ហើយសាលារាជធានី នឹងជួសជុលផ្លូវនេះដោយចាក់បេតុងជំនួសវិញ។
---
On November 08, 2016, an inspection of National Road No. 05, from Prek Pnov to Prek Kdam, (with a total length of 19.7 km under the control of the Ministry of Public Works and Transport) took place by MPWT’s senior and technical officials, representatives of the construction company responsible for construction, and a quality inspection company.
The Ministry discovered within its inspection that some parts of the road are substandard and hence gradually becoming damaged.
Senior Minister Sun required that the two companies re-examine and properly adhere to the contract; otherwise the Ministry would not accept it. He reiterated his firm stance to highly monitor the construction to ensure quality.
In response, the construction company recognized their previous weak points and committed themselves to re-examine and correct the road problems. Moreover the company promised to pave "AC" for an additional three centimeters over this road.
Minister Sun pointed out that the road from Phnom Penh to Prek Pnov has a length of approximately 04 km which is under the control of City Hall and that repair its stretch of road using concrete.
0 comments:
Post a Comment