02/11/16---: កំពង់ចាម៚ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន
និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្មគ្រ័ចិត្ត បានធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹក នៅមជ្ឈមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ ឆ្នាំ២០១៦។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន
៤២នាក់ចូលរួមប្រកួតដណ្តើមពានរង្វាន់លើ១៨វិញ្ញាសារ ដូចជា
វិញ្ញាសាហែល៥០ម៉ែត្រសេរី ១០០ម៉ែត្ររបៀបកង្កែប ១០០ម៉ែត្ររបៀបមេអំបៅ
និងហែលរបៀបបណ្តាក់ផងដែរ មុនពិធីបិទការប្រកួតផ្លូវការនារសៀលថ្ងៃពុធ ទី២
ខែវិច្ឆិកានេះ។
ឯកឧត្តម ប្រធាន បានផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍សុីហ្គេមខាងមុខ ក៍ដូចជាការប្រកួតនានាក្នុងតំបន់ និង អន្តរជាតិ។

0 comments:
Post a Comment