កិច្ចប្រជុំពិគ្រោះយោបល់ លើមុខងារដែលនឹងត្រៀមផ្ទេរឲ្យថ្នាក់ក្រោមជាតិ
---
នៅវេលាម៉ោង ០៩:០០នាទី ព្រឹក នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាស្រុកជីក្រែង ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់
លើមុខងារដែលនឹងត្រៀមផ្ទេរឲ្យថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម មាស
ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសផ្ទេរមុខងារ
ក្រសួងសាធារណការនិងដឹកជញ្ជូន និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក
លោក អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងមន្ត្រីជំនាញ ក្រោមឱវាទ។
មុខងារដែលត្រូវបានផ្ទេរមានចំនួន ៩ ដូចខាងក្រោម ៖
វិស័យសាធារណការៈ
១. ការគ្រប់គ្រង ត្រួតពិនិត្យសេវាលាងរថយន្ត ទោចក្រយានយន្ត នៅក្នុងភូមិសាស្ត្រ រាជធានី-ខេត្ត (ប្រគល់មុខងារ) ។
២. ការគ្រប់គ្រងដីចំណីផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតនៅក្នុងទីរួមខេត្ត និងផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានា (ប្រតិភូកម្មមុខងារ)។
វិស័យដឹកជញ្ជូន
៣. រៀបចំ គ្រប់គ្រង សម្របសម្រួល និងសហការគ្រប់គ្រងចរាចរណ៍ក្នុងភូមិសាស្ត្រ រាជធានី-ខេត្តក្នុងដែនសមត្ថកិច្ច (ប្រគល់មុខងារ)។
៤. ការសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើការផាកពិន័យយានយន្តទាំងឡាយ ដែលធ្វើចរាចរណ៍ល្មើសច្បាប់ (ប្រគល់មុខងារ)។
៥. ការគ្រប់គ្រង ចុះបញ្ជី និងផ្តល់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មយានដ្ឋានជួសជុល ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលជា កម្មសិទ្ធិឯកជន (ប្រតិភូកម្មមុខងារ)។
៦. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដែលធ្វើអាជីវកម្មដឹកជញ្ជូន (ប្រគល់មុខងារ)។
៧. ការគ្រប់គ្រង និងចុះបញ្ជីរ៉ឺម៉ក គោយន្តកន្ត្រៃ (ប្រគល់មុខងារ)។
៨. ការគ្រប់គ្រងយានដ្ឋានជួសជុលទោចក្រយានយន្ត ត្រីចក្រយានយន្ត ម៉ូតូកង់បួន (ប្រគល់មុខងារ)។
៩. ការគ្រប់គ្រងជនយាន្ត និងដរចម្លង នៅតាមរាជធានី-ខេត្ត (ប្រគល់មុខងារ)

0 comments:
Post a Comment