ការងារសហប្រតិបត្ដិការអន្តរជាតិ ជំនួបពិភាក្សាជាមួយក្រុមហ៊ុន ទីប្រឹក្សាអន្តរជាតិកូរ៉េ (KCI) ស្នើសុំទិន្ន័យទាក់ទង និងវិស័យសាធារណការ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់មន្ទីរសាធារណការ ខេត្តសៀមរាប ទាក់ទងនិងគម្រោងផ្លូវវាងក្រុងខាងត្បូង។
លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យកំណាត់ ផ្លូវជាតិលេខ៦ ដែលត្រូវទឹកហូរកាត់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកជីក្រែង ប្រវែងប្រហែល២០០ម៉ែត្រ និងបានបន្តអមដំណើរ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាកខេត្ត រួមជាមួយតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។
មន្ទីរសក.ដជ.សរ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ រួមនិងថ្នាក់ដឹកនាំ បានជួបសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា បុគ្គលិក ជានារី ក្រោមឱវាទមន្ទីរទាំងអស់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៣ ខួបលើកទី១១២ ក្រោមប្រធានបទ«ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » ក្នុងពិធីជួបសំណេះសំណាលនោះ លោកប្រធានមន្ទីរក៏មានវត្ថុអនុស្សាវីយជូនដល់បងប្អូននារីៗក្នុងឱកាសនោះផងដែរ។